ប្រិយមិត្ត និងមហាជនជាច្រើនបានស្គាល់ច្បាស់រួចមកហេីយ
អំពីបងប្អូនត្រកូលសំបូរ ដែលអ្នកទាំង៣រូប
គឺជាកីឡាករកាយវប្បកម្មតំណាងជាតិដ៏ល្បីឈ្មោះ
ដែលធ្លាប់ដណ្តេីមបាននូវមេដៃមាសលំដាប់ថ្នាក់ពិភពលោកជាប់ៗគ្នា
លេីឆាកអន្តរជាតិ
ដែលនេះគឺជាការលើកកិត្តិយសជូនជាតិមួយផ្នែកក្នុងវិស័យកីឡា។
ក្រោយពីមានបញ្ហាផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសបុក
ពាក់ព័ន្ធនឹងប្រាក់រង្វាន់ដែលខាងក្រសួងបានផ្តល់ជូនដល់កីឡាករកាយវប្បកម្ម
សំបូរ សុភ័ណ្ឌ ត្រឹមតែ ២០លានរៀល ខុសពីឆ្នាំទៅ ដែលមានដល់ទៅ
១២០លានរៀល ទេីបធ្វើឲ្យមជ្ឈដ្ឋានមហាជនទូទាំងប្រទេស
កាន់តែស្គាល់ចំពោះកីឡាមួយប្រភេទនេះ ក៏ដូចជាពួកគាត់ផងនោះ។
ដោយឡែក ក្រឡេកមកមេីលពីទិដ្ឋភាពរស់នៅខាងក្រៅរបស់ពួកគាត់ទាំង
៣រូបនេះវិញ ក្រោយពីបានសម្រេចចិត្តចាកចេញពីវិស័យកីឡាកាយវប្បកម្ម
នឹងធ្វើដំណើរទៅកាន់ស្រុកកំណេីតនៅខេត្តបាត់ដំបងវិញនោះ
ស្រាប់តែគណនីហ្វេសបុកឈ្មោះ Rim Chanrong បានបង្ហោះនូវរូបភាព
២សន្លឹក
រួមជាមួយពាក្យពេចន៍និយាយបែបកំប្លែងផងដែរថា៖ «កូនក្រមុំថា
តែហ៊ានមើលស្រីផ្សេង ដឹងតែត្រូវហើយ មិនមែនលំលំរេ
មើលតែសាច់ដុំទៅដឹងហើយ»។ អ្នកណាមិនខ្លាច
បេីលែងសុទ្ធតែម្ចាស់មេដៃមាសកីឡាករកាយវប្បកម្មពិភពលោក ត្រកូលសំបូរ
កំពុងតែអង្គុយជិត និងបានបញ្ចេញរឹទ្ធិនៅទាំងសងខាងផងនោះ។
Subscribe to:
Post Comments (Atom)
Recent Posts
សូមអាធ្យាស្រ័យ
© Claimant: សូមមេត្តាអធ្យាស្រ័យដោយក្ដីអនុគ្រោះដែលជាម្ចាស់ឆាន់នែល បើសិនជាម្ចាស់កម្មសិទ្ធ មិនចង់អោយយើងខ្ញុំផុសវីដេអូ របស់ខ្លួន សូមមេត្តា ទំនាក់ទំនងមកខាងក្រោមវិដេអូ ឬ ធ្វើការ Comment ខ្ញុំនិងធ្វើការកែប្រែឬ លុបចេញ។ សូមអរគុណ🙏🙏 #English
© Claimant: Please be kind to the owner of the license if the owner does not want us to upload their video, please contact us below the video or Make a comment I'm going to make, modify or delete. Thanks 🙏🙏🙏
Archives
Tags
Popular Posts
-
កំណែរUpdateថ្មីដែលត្រៀមនិងដាក់អោយUpdateនៅVersion 0.11.5(beta)នាពេលខាងមុខមាន : - បន្ថែមអាកាសធាតុ ( Dynamic Weather ) នៅផែនទី Er angel Mira...
-
ប្រិយមិត្ត និងមហាជនជាច្រើនបានស្គាល់ច្បាស់រួចមកហេីយ អំពីបងប្អូនត្រកូលសំបូរ ដែលអ្នកទាំង៣រូប គឺជាកីឡាករកាយវប្បកម្មតំណាងជាតិដ៏ល...
No comments:
Post a Comment